ឆា, ចៀន, អាំង, បំពង
ក-គ្រឿងផ្សំ
១-ឆ្អឹងជំនីរខ្ចី ៤ខាំ
២-មើមឈូកធំល្មម ១មើម
៣-ទឹកខ្មេះ អំបិល សៀងល្អ ១ ស្លាបព្រាសម្លរ ស្ករ ម្ទេសម៉ត់ ទឹកត្រី
ខ-របៀបធ្វើ
១-ជំហានទី ១
-ឆ្អឹងជំនីរខ្ចីកាត់ដុំៗល្មមមាត់ លាងឱ្យស្អាតដាក់ចូលឆ្នាំងស្ងោរស្ទើរឆ្អិន ដើម្បីបំបាត់សារធាតុមិនល្អហើយលាងម្តងទៀត ។
-ដាក់ឆ្អឹងជំនីរចូលចានគោម លាយនិងស្លឹកខ្ទឹមចិញ្ជ្រាំម៉ត់ ដាក់ទឹកត្រីមួយស្លាបព្រា ម្រេចគ្រាប់ខ្លះ ស្ករមួយស្លាបព្រាលាយឱ្យសព្វសាច់ ទុកមួយអន្លើ ប្រមាណ ៣០នាទី ។
-ដាក់ឆ្អឹងជំនីរចូលចានគោម លាយនិងស្លឹកខ្ទឹមចិញ្ជ្រាំម៉ត់ ដាក់ទឹកត្រីមួយស្លាបព្រា ម្រេចគ្រាប់ខ្លះ ស្ករមួយស្លាបព្រាលាយឱ្យសព្វសាច់ ទុកមួយអន្លើ ប្រមាណ ៣០នាទី ។
២-ជំហានទី២
-មើមឈូកលាងឱ្យស្អាត ចិតសំបក ហើយប្រើចង្កឹះ រុកឱ្យអស់ភក់ពីក្នុងមើមឈូកចេញ ហាន់បន្ទះៗ ។
-លាយទឹកខ្មេះ អំបិលនិងទឹកជាហើយដាក់មើមឈូកចូលត្រាំប្រមាណ ១៥នាទី ដើម្បីឱ្យវាសល្អ តមកស្រង់ឡើងលាងឱ្យស្អាតម្តងទៀត ។
-លាយទឹកខ្មេះ អំបិលនិងទឹកជាហើយដាក់មើមឈូកចូលត្រាំប្រមាណ ១៥នាទី ដើម្បីឱ្យវាសល្អ តមកស្រង់ឡើងលាងឱ្យស្អាតម្តងទៀត ។
៣-ជំហានទី៣
-ឆ្អឹងជំនីរក្រោយពេលប្រឡាក់រួចដាក់ចូលនិងមើមឈូក ហើយចាក់សៀងពីលើ ហើយលាយឱ្យសព្វទុកប្រមាណ ៣០ វិនាទី ទៀត ។
៤-ជំហានទី៤
ដាក់ឆ្អឹងជំនីរដាំលើចង្ក្រានដោយបើកភ្លើងតូចប្រមាណ ១០នាទី
ថែមទឹកចូលឆ្នាំងបន្តិច បើចង់ហឹរត្រូវដាក់ម្ទេសម៉ត់ចូល ។
ពេលស្ងោរ ត្រូវបង់គ្រឿងគ្រៅឱ្យល្មមមាត់ ។
ត្រូវស្ងោររហូតដល់ឆ្អឹងជំនីរឆ្អិនជាការស្រេចមុនពេលបរិភោគត្រូវបង់ខ្ទឹមស្លឹកពីលើនិងហូបពេលក្តៅៗទើបឆ្ងាញ់ពិសា ៕
ជូនពរលោកអ្នកទទួលទានអាហារបានឆ្ងាញ់ពិសារ!!!!!!!



No comments:
Post a Comment