Friday, February 12, 2016

ឆា ទ្បុកទ្បាក់ត្រីខកំប៉ុង

    ឆា, ចៀន, អាំង, បំពង

មុខម្ហូបនេះគឺធ្វើបានយ៉ាងរហ័ស ងាយស្រួល និងមានរស់ជាតិឆ្ងាញ់។ វាជាមុខម្ហូបពេញនិយម សម្រាប់ មនុស្សគ្រប់វ័យ។

​    គ្រឿង​ផ្សំ៖
១-ត្រីខ​កំប៉ុង​តូច​១​កំប៉ុង
២-ប៉េងប៉ោះ​ទុំ២​ផ្លែ
៣-ខ្ទឹម​ស
៤-សាលាដ
៥-ស្លឹក​ខ្ទឹម
៦-ប្រេង​ខ្យង​
៧-ប្រេង​ឆា
៨-ស្ករស​ ប៊ីចេង និង​អំបិល

    របៀប​ធ្វើ៖
១.​រៀប​សាលាដ​ដាក់​ក្នុង​ចាន
២.ដាក់​ខ្ទះ​ឲ្យ​ក្ដៅ បន្ទាប់​មក​ចាក់​ប្រេង​ឆា​ចូល រួច​ដាក់​ខ្ទឹម​បំពង
៣.ចាក់​ត្រីខ​ចូល​ (ថែម​ទឹក​បន្តិច)
៤. ដាក់​ស្ករ​ស ប៊ីចេង ប្រេង​ខ្យង អំបិល
៥. ហាន់​ប៉េងប៉ោះ​ ដាក់​ចូល​ច្របល់​ឲ្យ​ស្រពាប់ ប៉ុន្តែ​កុំ​ឲ្យ​បែក​សាច់​ត្រី
៦. ដួស​ដាក់​លើ​ចាន​សាលាដ​ រួច​រោយ​ស្លឹក​ខ្ទឹម​លើ​ជា​ការ​ស្រេច


ជូនពរលោកអ្នកទទួលទានអាហារបានឆ្ងាញ់ពិសារ!!!!!!!

No comments:

Post a Comment