ឆា, ចៀន, អាំង, បំពង
គ្រឿងផ្សំ៖
១-មឹកស្រស់មួយ(៣០០ក្រាម)
២-ម្រិចខ្ចី កន្លះខាំ
៣-ការ៉ុត១០ក្រាមដើម
៤-ខ្ទឹម១ដើម
៥-ខ្ញី២បន្ទះ
៦-ខ្ទឹមស៣កំពឹល
៧-សាលាដកន្លះខាំ
៨-ជីវ៉ាន់ស៊ុយ
គ្រឿងផ្សំរសជាតិ៖
១-អំបិល១ស្លាបព្រាកាហ្វេ
២-ស្រា១ស្លាបព្រាកាហ្វេ
៣-ម្សៅស៊ុនខ្នរ១ស្លាបព្រា កាហ្វេ
៤-ទឹក ស៊ុប ១ស្លាបព្រាកាហ្វេ
៥-ម្សៅឆាលាយទឹកឲ្យហើយ បន្តិចបន្តួច
៦-ប្រេងល្ង ១ ស្លាបព្រាបាយ
វិធីធ្វើ៖
១-លាងម្រេច អោយស្អាតទុកទាំងទង,សាសាដលាង អោយស្អាតទុកទ្រាប់បាតចាន កោសសម្បកការរ៉ុត ចេញរួចហាន់ជាបន្ទះស្តើងៗល្មម,។
២-ខ្វេះគ្រៀងក្នុងមឹកស្រស់ចេញនិងបកស្រទាប់ក្រៅចេញរួចពុះជាពីរបន្ទះហើយ ឆូតផ្ទៃក្នុងខ្វាត់ខ្វែងនិងហាន់ជាដុំៗ។
៣-ដាក់ម្រេច ការ៉ុត និងមឹកស្រស់ចូលឆ្នាំងទឹកដាំពុះដោយស្រុសរយៈពេល ៦នាទីទើបស្រង់ចេញទុកប្រើការ។
៤-ដាក់ខ្លាញ់ឬប្រេងឆាក្នុងខ្ទះរង់ចាំខ្ទះក្តៅហុយផ្សែងទើបចាក់ខ្ទឹមសដើមខ្ទឹមនិងខ្ញី
ចូលបំពង។
បន្ទាប់មកចាក់សាច់មឹកនិងគ្រឿងផ្សំរសជាតិក្នុងនោះរួមទាំងម្សៅស៊ុនខ្នរ)
ចូលឆាដោយញាប់ដៃបន្តិចទើបចាក់គ្រឿងផ្សំរសជាតិចូលឆាត្រឡប់ចុះឡើងហើយ
ដួសដាក់ចានតុបតែងតាមចំណង់ចំណូលចិត្តអ្នកជាការស្រេច។
No comments:
Post a Comment