Friday, February 12, 2016

ឆា មីសួរ

    ឆា, ចៀន, អាំង, បំពង

 គ្រឿងផ្សំ
១-មីសួ 200ក្រាម
២-ស្ពៃខៀវ 300ក្រាម
៣-សាច់គោ​សុទ្ធ 300ក្រាម
៤-ការ៉ុត 1មើម
៥-ផ្សិតចំបើង (ផ្សិតត្រចៀកកណ្តុរ ឬ ផ្សិត​តុង​កូវ​ក៏បាន)
៦-ខ្ទឹមបារាំង​ពាក់កណ្តាល​ផ្លែ
៧-ប្រេងឆា ទឹកស៊ីអ៊ីវ ស្ករ ល្ង​លីង 1ស្លាបព្រា ។


     របៀប​ធ្វើ៖
១-ស្ពៃ​លាង​ឱ្យ​ស្អាត​កាត់​សំអាត​ប្ញ​ស ។ បើ​ស្ពៃ​ដើមវែងៗត្រូវ​កាត់​ជាកង់ៗស្រុះទឹកក្តៅ​លាយ​អំបិល​បន្តិច ទុក​ល្មម​ឆ្អិន ស្រង់​ឡើង​ទុកឱ្យ​ស្ងួត ។ការ៉ុត​លាង​ឱ្យ​ស្អាត​ហាន់​តូចៗ​ ផ្សិត​លាង​សម្អាត​ហើយ​បេះ​ជា​ជម្រៀត​តូចៗ​ ។ ខ្ទឹម​បារាំង​ហាន់​ចំណិត​ ស្លាស្តើងៗ ។ 
២-ដាក់​ខ្ទះ​ឡើង​ចង្ក្រានច្រូច​ប្រេង​ឆា​ឱ្យ​ពុះ​ហើយ​ឆា​ត្រឡប់​ខ្ទឹម​បារំាងឱ្យ​ឆ្អិន​ ។
៣-តមក​ឆា​ត្រឡប់​ការ៉ុត​និង​ផ្សិត​របៀប​ហ្នឹង​ដែរ​ ហើយ​ចាក់​ចូល​ចាន​ទុក​មួយ​អន្លើ​ ។ ក្នុង​ខណៈ​ឆា​ត្រឡប់​បន្លែ​នេះ​អាច​បង់​គ្រឿង​គ្រៅ​ខ្លះៗ​តាម​ចំណូល​ចិត្ត​ ។
៤-សាច់​គោ​ហាន់​ចំណិត​តូចៗ​ ប្រឡាក់​ទឹក​ស៊ីអ៊ីវ​និង​ម្ស៉ៅ​ ស៊ុប​ និង​​ស្លឹក​ខ្ទឹម​ តមក​ដាក់​ចូល​ខ្ទះ​ឆា​ដោយ​បើក​ភ្លើង​ធំ ។
៥-​យក​ចាន​គម​ធំ​ ឬ កូន​ចាន​ដែក​ដាក់​មី​សួ​និង​គ្រឿង​ផ្សំ​ទំាង​អស់​ច្របល់​គ្នា​លាយ​ឱ្យ​សព្វ។ ពេល​លាយ​យើង​អាចបង់​គ្រឿង​ ភ្លក្ស​ឱ្យ​ល្មម​មាត់​ និង​ក្រូច​ប្រេង​ឆា​ពី​លើ​បន្តិច​ ហើយ​រោយ​ល្ង​ លីង​ពី​លើ ។
ចំណាំ៖ ត្រូវ​លាយ​ឱ្យ​សព្វ ។

ជូនពរលោកអ្នកទទួលទានអាហារបានឆ្ងាញ់ពិសារ!!!!!!!

No comments:

Post a Comment