Saturday, February 27, 2016

ចៀន ប្រហិតសាច់គោ

    ឆា,​ ចៀន, អាំង, បំពង


   គ្រឿងផ្សំ


-សាច់គោ (សាច់ល្អ)

-ខ្លាញ់រាវ

-គល់ស្លឹកគ្រៃ

-ម្ទេសក្រហម

-រំដេង


-រមៀត

-សំបកក្រូចសើច

-ឬសវ៉ាន់ស៊ុយ

-ក្រូចឆ្មារ

-អំបិល, ខ្ទឹមស, ខ្ទឹមក្រហម, ទឹកត្រី, ស្ករ, ម្សៅស៊ុប,
សាទ្បាដ

  វិធីធ្វើ៖

១-សាច់គោហាន់ចិញ្ច្រាំឪ្យល្អិត។

២-គល់ស្លឹកគ្រៃ ម្ទេសក្រហម រំដេង រមៀត សំបកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម

ឬសវ៉ាន់ស៊ុយបន្តិច 

៣-យកសាច់គោបុកចូលគ្នាឪ្យទ្បើងស្អិត ហើយសុន្យប៉ុនៗមេដៃ ដាក់ចៀន

ក្នុងខ្ទះដែលមានខ្លាញ់ក្តៅឪ្យទ្បើងក្រហមពងក្រទ្បាត។

៤-សាទ្បាតបេះជាធាង លាងទឹកអោយស្អាត រៀបដាក់ចានសំប៉ែត ហើយយក

សាច់គោចៀនដាក់ពីលើ

៥-ចាក់ទឹកត្រីដាក់កូនចាន ច្របាច់ក្រូចឆ្មារ ដាក់ស្ករស ខ្ទឹមស (ចិញ្ច្រាំអោយ

ល្អិត) ភ្លក្សមើលជូប្រៃល្មម ធ្វើជាទឹកជ្រលក់។

ជូនពរលោកអ្នកទទួលទានអាហារបានឆ្ងាញ់ពិសារ!!!!!!!

No comments:

Post a Comment