ឆា, ចៀន, អាំង, បំពង
គ្រឿងផ្សំ៖
១-សាច់ជ្រូក
២-ត្រប់ភ្លុក
៣-កាពិ
៤-ស្ករ ខ្ទឹមស ខ្លាញ់ ។
វិធីធ្វើ៖
១- ត្រប់ភ្លុកត្រូវចិត្តសំបកកាត់ជាបួន ហើយចិតបញ្ឈរជាចំណិតក្រាស់ៗល្មម។
២- សាច់ជ្រូកត្រូវហាន់ជា បន្ទះស្តើងៗ
៣-យកខ្ទះចាក់ខ្លាញ់ដាក់ខ្ទឹមសចិញ្ច្រាំឱ្យឈ្ងុយ ចាក់សាច់ជ្រូកឆាឱ្យក្រៀមបន្តិច សឹមដាក់ស្ករ ហើយយកកាពិមកលាយទឹកបន្តិចចាក់ក្នុងខ្ទះដាក់ត្រប់ចូល រួចចាក់ទឹកបន្តិចទៀត ដើម្បីទុកឱ្យផុតត្រប់ ភ្លក្សមើលឱ្យល្មមតាមចូលចិត្ត ។
ជូនពរលោកអ្នកទទួលទានអាហារបានឆ្ងាញ់ពិសារ!!!!!!!
No comments:
Post a Comment