Friday, February 12, 2016

ឆា ត្រប់ជាមួយផ្សិតខ្មៅលាយតៅហ៊ូ

    ឆា, ចៀន, អាំង, បំពង

   គ្រឿងផ្សំៈ
- ត្រប់វែង ២ផ្លែ
- ផ្សិតចំបើង ៥ក្រាម

- ផ្សិតខ្មៅ ៥ក្រាម
- ជីវ៉ាន់ស៊ុយ ១០ដើម
- តៅហ៊ូ កន្លះដើម
- ខ្ទឹមស ៤កំពឹស
- ម្ទេស កន្លះផ្លែ
- ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
- អំបិល តាមចំណូលចិត្ត
- ស្កត្នោត ១ស្លាបព្រាកាហ្វេ
- ទឹកប្រេងខ្យងបួស

     វិធីធ្វើ៖
១-ត្រប់វែងលាងទឹកអោយស្អាតយកទៅអាំងអោយឆ្អិន ហើយត្រូវ យកមកបកសំបកចេញ កាត់ជាកង់ៗដាក់ចានទុកដោយទ្បែក។
២-ផ្សិតចំបើង និងផ្សិតខ្មៅលាងទឹកអោយស្អាត ត្រូវយកទៅ ចិញ្ច្រាំកុំអោយម៉ត់ពេក។
៣-ជីវ៉ាន់ស៊ុយចែកជាពីរ មួយត្រូវយកទៅចិញ្ច្រាំ និងមួយទៀតត្រូវ ទុករោយពីលើ។
៤-តៅហ៊ូយកមកកាត់ ហើយត្រូវប្រាទ្បាក់ម្សៅ យកទៅបំពង អោយក្រហម និងទុកអោយស្រក់ខ្លាញ់។
៥-ទឹកសុះ៖ បំពងខ្ទឹមស ហើយដាក់ប្រេងខ្យងបួសចូល ដាក់ស្ករត្នោត ដាក់ជីវ៉ាន់ស៊ុយ និងដាក់អំបិលជាការស្រេច។

No comments:

Post a Comment