ឆា, ចៀន, អាំង, បំពង
គ្រឿងផ្សំ៖
១-សាច់ទ្រូងមាន់ដោយមិនមានឆ្អឹងនិងស្បែកពី៤ទៅ៥
២-ខ្ទឹមសរហាន់ឬចិញ្ច្រាំឲ្យល្អិតចំនួន៤កំពឹសឬចំណែក
៣-ស្ករត្នោត៤ស្លាបព្រាបាយ
៤-ប្រេងឆាអូលីវ១ស្លាបព្រាបាយ
៥-គ្រឿងផ្សំមួយចំនួនទៀតដើម្បីបង្កើនរសជាតិសាច់
របៀបចម្អិនៈ
១. ដាក់ខ្ទះលើចង្ក្រានឲ្យក្ដៅបន្ទាប់មកចាក់ប្រេងចូល
២.ដាក់ខ្ទឹមសរដែលចិញ្ច្រាំម៉ដ្ឋល្មមចូលខ្ទះហើយទុករហូតដល់ឡើងជើងអង្ក្រង
៣.បន្ថយភ្លើងបន្តិចហើយចាក់ស្ករចូលព្រមទាំងបន្ថែមគ្រឿងផ្សំមួយចំនួនដើម្បីជួយបន្ថែមរសជាតិតាមការគួរ
៤.ដាក់សាច់មាន់ចូលខ្ទះហើយច្របល់វាធ្មមៗឲ្យសព្វជាមួយនឹងខ្ទឹមសរនិងស្ករព្រមទាំងគ្រឿងផ្សំផ្សេងៗ
៥.ដាក់អំបិលនិងម្រេចដើម្បីបង្កើនរសជាតិតាមការពេញចិត្ត
៦.ទុកវាឲ្យខះទឹកចន្លោះពី១៥ទៅ៣០នាទីដើម្បីឲ្យសាច់ឆ្អិនល្អ
៧.ដួសសាច់ដាក់ចានដើម្បីរៀបចំរចនាឬទទួលទានគឺជាការស្រេច។
ជូនពរលោកអ្នកទទួលទានអាហារបានឆ្ងាញ់ពិសារ!!!!!!!
No comments:
Post a Comment