ឆា, ចៀន, អាំង, បំពង
គ្រឿងផ្សំ
១- បង្គា 10 ទៅ 15 ក្បាល
២- ទឹកឃ្មុំ 2 ស្លាបព្រាបាយ
៣- ប្រេងឆា 2 ស្លាបព្រា + 1 ស្លាបព្រាកាហ្វេ
៤- ទឹកក្រូចឆ្មា 1 ស្លាបព្រាកាហ្វេ
៥- ខ្ទឹមសជញ្ជ្រាំ 1 ស្លាបព្រាកាហ្វេ
៦- អំបិល និងម្រេច
៧- ខ្ទឹម(ដើម) 2 ដើម កាត់ខ្លីៗប្រវែង 5 សង់ទីម៉ែត្រ
របៀបធ្វើ
១-លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នាដើម្បីធ្វើទឹកជ្រលក់ លើកលែងតែបង្គា និងខ្ទឹមដើម។
២-លាងបង្គា និងចម្រោះទឹក បន្ទាប់មកប្រឡាក់បង្គាជាមួយទឹកជ្រលក់ទុកឲ្យចូលជាតិយ៉ាងតិច 30 នាទី។
៣-ចាក់ប្រេងឆាជាមួយនឹងខ្ទះ ហើយទុកប្រេងឆាឲ្យក្តៅ បន្ទាប់មកដាក់បង្គាចូលឆាប្រហែល 4 ទៅ 6 នាទី។
៤-ហាន់ខ្ទឹមបារាំង រួចបង់ចូលក្នុងខ្ទះបង្គា រួចឆាត្រលប់ឲ្យលឿនបំផុត
៥-ដួសបង្គាដាក់ក្នុងចាន រួចបរិភោគដោយរីករាយ ក្តៅៗជាមួយក្រូចឆ្មាគឺជាការស្រេច៕
ជូនពរលោកអ្នកទទួលទានអាហារបានឆ្ងាញ់ពិសារ!!!!!!!
No comments:
Post a Comment