Friday, February 12, 2016

ឆា ត្រប់

    ឆា, ចៀន, អាំង, បំពង
 មុខម្ហូបដែលមាន គ្រឿងផ្សំ ងាយៗ ងាយស្រួលធ្វើ មានរស់ជាតិឆ្ងាញ់ពិសារ។

    គ្រឿងផ្សំ
១-សាច់ជ្រូក(យកសាច់សុទ្ធ)
២-ត្រប់វែង
៣-ខ្ទឹមបារាំង
៤-ប្រេងឆា ខ្ទឹមស  ស្ករស ប្រេងខ្យង ម្រេច ទឹកត្រី


    របៀបធ្វើ
១-ចិញ្ច្រាំសាច់ជ្រូក
២-ដុតត្រប រួចបកសំបកចេញ រួចត្រប់១កាត់ជា​៣កំណាត់
៣-ចិញ្ច្រាំខ្ទឹមស
៤-ហាន់ខ្ទឹមបារាំង ទទឺងស្តើងៗ (ហាន់ដូចហាន់ឆាឡូកឡាក់)
៥-ចាក់ប្រេងឆា​បន្តិចចូល​ខ្ទះ រួចហើយបំពងខ្ទឹមស រួចដាក់​សាច់ជ្រូកចូល
៦-ឆា​ត្រលប់​ចុះឡើង ចាក់ទឹកត្រីអោយ​ឈ្ងុយ រួចដាក់ស្ករស ប្រេងខ្យង​​​តាម​រសជាតិ​​​ដែល​​ចូលចិត្ត ចាក់​ទឹក​ចូលបន្តិច​រួច​គ្រប​​ប្រហែល​៥នាទី​ដើម្បី​អោយ​សាច់​ជ្រូក​​ ឆ្អិនល្អ។
៧-ដាក់​ត្រប់និងខ្ទឹមបារាំងចូល​ដំណាល​គ្នា ឆាត្រលប់បន្តិច​ជា​​ការ​ស្រេច។

ជូនពរលោកអ្នកទទួលទានអាហារបានឆ្ងាញ់ពិសារ!!!!!!!

No comments:

Post a Comment