Friday, February 26, 2016

ឆា បាយសាច់ក្តាម

    ឆា,​ ចៀន, អាំង, បំពង 



​​​   គ្រឿងផ្សំ៖
១​-ខ្ទឹម 
២-ខ្លាញ់ជ្រូក 
៣-សាច់ជ្រូក 
៤-សាច់ក្តាម 
៥-ស្លឹកវ៉ាន់ស៊ុយ 
៦-ម្រេច ទឹកត្រី ទឹកខ្មេះ សាច់ក្រក 
៧-បាយ 
៨-ប៉េងប៉ោះកំប៉ុង។
    វិធីធ្វើ៖
១-យកសាច់ជ្រូក និងខ្លាញ់ជ្រូកហាន់ជាចំណិតតូចៗ ក្តាមស្ងោរឱ្យឆ្អិនបេះយកតែសាច់
 ខ្ទឹមសបកសំបក ឱ្យអស់ចិញ្ច្រាំឱ្យល្អិត យកខ្ទះដាក់ដាំ។
២-យកខ្លាញ់ដែលហាន់នោះជំហៀវទាល់តែចេញខ្លាញ់ ទើប យកខ្ទឹមដែលចិញ្ច្រាំទុកនោះដាក់ចៀនទាល់តែឈ្ងុយ។ 
៣-សាច់ក្រកហាន់ជាចំណិតតូចៗ ហើយយក សាច់ជូក សាច់ក្តាម សាច់ក្រក ដាក់ឆាជាមួយគ្នាឱ្យសព្វ ចាក់ទឹកត្រីបន្តិច និងច្រូចទឹកខ្មេះបន្តិចបន្តួច មើលបើគ្រឿងទាំងនោះឆ្អិនល្អហើយ 
៤-យកបាយចាក់ទៅក្នុងសាច់នោះ កូរឱ្យសព្វដើម្បីឱ្យសាច់ និង បាយនោះចូលគ្នា 
៥-ភ្លក្សមើលសាបប្រៃល្មមហើយ ដួសដាក់ចាន រោយស្លឹកវ៉ាន់ស៊ុយ និងរោយម្រេច ជាក្រោយ ។

ជូនពរលោកអ្នកទទួលទានអាហារបានឆ្ងាញ់ពិសារ!!!!!!!  

No comments:

Post a Comment