ឆា, ចៀន, អាំង, បំពង
គ្រឿងផ្សំ៖
- ងាវសមុទ្រ 1 គ.ក,
- ទឹកត្រី 1 ស្លាបព្រាបាយ,
- ទឹកអំពិលទុំ 1 ចានចង្កិះ,
- អំបិល កន្លះស្លាបព្រាបាយ,
- ស្លឹកជីរនាងវង កន្លះចានចង្កិះ,
- ស្ករ 1 ស្លាបព្រាបាយ, ម្ទេសដៃនាង 10 គ្រាប់,
- ខ្លាញ់ 3 ស្លាបព្រាបាយ,
- ខ្ទឹមសចិញ្រ្ចាំ 1 ស្លាបព្រាបាយ
វិធីធ្វើ៖
១-ងាវស្រុះទឹកក្ដៅ ហើយបកសំបកមួយចំហៀងចេញ ម្ទេសកាត់ជាកង់ៗ។
២-ដាក់ខ្លាញ់ឱ្យក្ដៅ ដាក់ខ្ទឹមសបំពងឱ្យឈ្ងុយ ម្ទេសដៃនាង ទឹកអំពិលទុំ ទឹកត្រី អំបិល ស្ករ ភ្លក់ឱ្យល្មម ទើបដាក់ងាវ ស្លឹកជីរនាងវង ហើយដួសដាក់ចានទទួលទាន។
No comments:
Post a Comment