ឆា, ចៀន, អាំង, បំពង
គ្រឿងផ្សំ៖
១- មឹកបន្ទះធំៗស្រស់ល្អ កន្លះគីឡូ,
២- ប្រេងឆា៣ស្លាបព្រា,
៣- ខ្ទឹមស ៤ដុំធំបកសំបក ចិញ្ច្រាំឱ្យម៉ដ្ឋ,
៤- ស្កកន្លះស្លាបព្រាកាហ្វេ,
៥- ម្រេចម៉ដ្ឋ១ស្លាបព្រាកាហ្វេ,
៦- អំបិល២ស្លាបព្រាកាហ្វេ,
៧- សាឡាដ១៥ក្រាម,
៨- ប៉េងប៉ោះហាវ៉ៃ ១០០ក្រាម,
៩- ក្រូចឆ្មា២-៣ចំណិត,
១០- ទឹកក្រូចឆ្មា២ស្លាបព្រាកាហ្វេ ។
វិធីធ្វើ៖
១- ហាន់មឹកប៉ុន១ថ្នាំងដៃ
២- លាយបញ្ចូលគ្នា មឹក ប្រេងឆា ខ្ទឹមស ស្ករ និងអំបិលកន្លះស្លាបព្រា និងម្រេច គ្របទុកឱ្យត្រជាក់ ២០នាទី។
៣- រៀបសាឡាដ ប៉េងប៉ោះ លើចានសំប៉ែតធំ ។
៤- ដាំខ្ទះឱ្យក្តៅ ហើយឆាមឹកដែលលាយគ្រឿងចូលគ្នារួច ដោយកំដៅភ្លើងក្តៅបំផុត ឆាប្រែចុះ ប្រែឡើង ១-២នាទី រឺរហូតទាល់តែមឹកប្រែពណ៌សបន្តិច រួចរក្សាខ្ទះឱ្យក្តៅខ្លាំងដដែល តែកុំចំអិន មឹកយូរពេក រឺរហូតដល់ក្រៀម ។
៥- ចាក់ទឹកក្រូចឆ្មាចូល អំបិល ម្រេច ដែលនៅសល់រោយពីលើ ជាការស្រេច ។
ជូនពរលោកអ្នកទទួលទានអាហារបានឆ្ងាញ់ពិសារ!!!!!!!
No comments:
Post a Comment