Tuesday, February 16, 2016

ឆា មឹកបំពង់

                      ឆា,​ ចៀន, អាំង, បំពង 


    ​​គ្រឿងផ្សំ៖
១-មឹក 
២-ស្ពៃចង្កឹះ 
៣-ក្រូចឆ្មារ 
៤-ប្រេងឆា 
៥-ខ្ទឹមស 
៦-គល់ស្លឹកគ្រៃ

      វិធីធ្វើ៖
១-មឹក កន្លះគីឡូ, គល់ជីវ៉ាន់ស៊ុយ ៣-៤ដើម, ខ្ទឹមស​ ២ដុំ, ម្ទេស, គល់ស្លឹកគ្រៃ ២ដើម ,ទឹកក្រូចឆ្មា ២ស្លាបព្រា , ប្រេងឆា​២ស្លាបព្រា , ស្ពៃចង្កឹះ ២-៣ គុម្ព
២- ហាន់មឹក​​ កាត់ក្បាលហាន់ដុំៗ​ រួចហើយ ព្រលាត់យកភ្នែកចេញ លាងទឹកត្រជាក់អោយស្អាត​ ដាក់កញ្រែ្ផងអោយស្ងួតទឹក ។
៣-យកចានធំដាក់មឹកហាន់រួច​ គល់ជីវ៉ាន់ស៊ុយ ,ខ្ទឹមស​ , ម្ទេស, ចញ្រ្ផាំអោយល្អិត-គល់ស្លឹកគ្រៃហាន់ ហើយបុកអោយម៉ត់ -ទឹកក្រូចឆ្មា ចាក់ច្របល់ចូលគ្នាអោយសព្វគ្របទុក២ម៉ោង​៕
៤-ដាំខ្ទះអោយក្តៅខ្លាំង រួចហើយចាក់ប្រេងឆា​១ស្លាបព្រាគ្រលែងអោយសព្វ​ដាក់ស្ពៃចង្កឹះដែលលាង​ ស្រស់ទឹករួច ជាមួយទឹកស៊ុប១​ឬ២ ស្លាបព្រា​ ហើយគ្របទុកមួយភ្លែត​ ចាក់ដាក់ចាន បំរុងដាក់មឹក ពីលើ។
៥-ដាំខ្ទះអោយក្តៅថែមទៀត ចាក់ប្រេងឆាបន្ថែម ១ស្លាបព្រាទៀត រួចហើយកម្លោចខ្ទឹមស អោយឈ្ងុយល្អ ហើយឆាមឹកដែល​ លាយទុកស្រាប់ ក្នុងកំដៅភ្លើងក្តៅខ្លាំង​ រហូតដល់ឆ្អិនល្មមជាការស្រេច​។

ជូនពរលោកអ្នកទទួលទានអាហារបានឆ្ងាញ់ពិសារ!!!!!!!  

No comments:

Post a Comment