Saturday, February 27, 2016

ចៀន ប៉េងប៉ោះសាច់ជ្រូក ឆ្ងុយគ្រឿង

    ឆា,​ ចៀន, អាំង, បំពង


    គ្រឿងផ្សំ៖
១-ប៉េងប៉ោះ ៤ផ្លែ
២-សាច់ជ្រូក ១ខាំ
៣-ម្សៅស៊ុប ១ស្លាបព្រា
៤-ស្ករ កន្លះស្រាបព្រាបាយ
៥-អំបិល ១ស្លាបព្រាបាយ
៦-ខ្លាញ់ កន្លះចានចង្កះិ
៧-គ្រឿបបុករួច (គល់ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស សំបកក្រូចសើច)


    វិធីធ្វើ៖
១-ប៉េងប៉ោះចិតក្បាល ឆ្កៀលយកបណ្តូលចេញ ដើម្បីញាត់សាច់ចិញ្រាំជាមួយគ្រឿង
២-ដាក់ម្សៅស៊ុប ស្ករ អំបិល លាយចូលគ្នាឲ្យសព្វ រួចយកទៅញាត់ក្នុងប៉េងប៉ោះ។
៣-ដាក់ខ្លាញ់ឲ្យក្តៅ យកប៉េងប៉ោះញាត់សាច់ហើយ ចៀនសាច់ហើយ ចៀននឹងខ្លាញ់ដោយផ្កាប់ខាងសាច់ទៅមុន ប្រើភ្លើងតិចៗ។


ជូនពរលោកអ្នកទទួលទានអាហារបានឆ្ងាញ់ពិសារ!!!!!!!  

No comments:

Post a Comment