Friday, February 12, 2016

ឆា ទ្បុកទ្បាក់សាច់គោ

    ឆា, ចៀន, អាំង, បំពង


  គ្រឿង​ផ្សំ៖
- សាច់គោ (សាច់​ផុយ)
- សាឡាដ
- ប៉េងប៉ោះ
- សណ្តែកបារាំង
- ត្រសក់
- ខ្ទឹម​បារាំង
- ក្រូចឆ្មា
- ខ្ទឹមស ប្រេង​ឆា ស្ករ អំបិល ម្រេច ប្រេងខ្យង

    វិធីធ្វើ៖
១-ហាន់​សាច់​គោ​ជា​ដុំតូចៗ។
២-លាងបន្លែ​អោយស្អាត រួច​តំរៀប​សាឡាដក្នុង​ចាន។
៣-ប៉េង​ប៉ោះ ពុះ​ជា​២​ឬមិនបាច់​ពុះ​ រួច​ហាន់​ជា​បន្ទះ​ៗដូចក្នុង​រូប។ បន្ទាប់​មក​តំរៀបជា​រង្វង់​នៅលើ​សាឡាដ។
៤-ហាន់ត្រសក់​ជា​ចំណិត (ទទឹង) តំរៀប​ជា​រង្វង់​នៅក្នុង​ឬ​ក្រៅ​រង្វង់​ប៉េង​ប៉ោះ (ក្នុង​រូប ខ្ញុំ​អត់​បាន​ដាក់ទេ)​
៤-ហាន់​ខ្ទឹម​បារាំង​ទទឹងស្តើងៗ​ដូច​តំរៀប​នៅកណ្តាល​រង្វង់​ប៉េងប៉ោះនិង​ត្រសក់។
៥-កាត់​សណ្តែក​បារាំង​ខ្លឺៗ រួច​បំពង (ដាក់​ប្រេងបន្តិចក្នុង​ខ្ទះរួច​ទុក​អោយ​ក្តៅ ចាក់​សណ្តែក​ដែល​ហាន់​រួច​ចូល ឆា​ត្រលប់រួច​គ្រប​មួយ​ស្របក់​ជា​ការស្រេច)។ បំពង​រួច​ដួស​ដាក់​លើ​ខ្ទឹមបារាំង។
៦-បំពង​ខ្ទឹម​ស​រោយ​ពី​លើ​សណ្តែក​បំពង។​
៧-​ឆា​សាច់គោ​រួច​ ដួស​ដាក់​លើ​សណ្តែក​បំពង។ វិធី​ឆា​សាច់គោ៖ ដាក់​ប្រេងបន្តិចក្នុង​ខ្ទះរួច​ទុក​អោយ​ក្តៅ ចាក់​សាច់​ចូល​ដាក់​ស្ករ អំបិល ម្រេច ប្រេង​ខ្យង (ដាក់​រាង​ច្រើន​បន្តិច) ឆា​ត្រលប់​បន្តិច​រួច​ដួស​ចេញ​ជា​ការ​ស្រេច។ បើ​ឆា​យូរពេក​នឹង​ធ្វើអោយ​សាច់គោឡើង​ស្វិត។
៨-ធ្វើ​ទឹក​ម្រេចក្រូចឆ្មា ទុកញ៉ាំជាមួយ​ជាការស្រេច៕

No comments:

Post a Comment