Friday, February 26, 2016

ឆា ក្តៅសាច់គោ

    ឆា,​ ចៀន, អាំង, បំពង


   គ្រឿងផ្សំ៖
១-សាច់គោ (សាច់ស្រួយ ឬសាច់កំភួន)
២-គល់ស្លឹកគ្រៃហាន់
៣-ខ្ទឹមស រមៀត
៤-ស្លឹកក្រូចសើច
៥-រំដេង

៦-សណ្តែកដីលីង
៧-ម្ទេសប្លោកបៃតង
៨-ខ្ទឹមបារាំង
៩-ប្រេងឆា ស្ករ អំបិល

   វិធីធ្វើ៖
១-ហាន់សាច់គោជាចំណិតតូចៗ
២-បុកគល់ស្លឹកគ្រៃហាន់ ខ្ទឹមស រមៀត ស្លឹកក្រូចស៊ើច រំដេង និងសណ្តែកដីលីងចូលគ្នាអោយហ្មត់
៣-ពុះម្ទេសប្លោក១ ជា៦ រួចហាន់បញ្ខិតៗសមល្មម
៤-ហាន់ខ្ទឹមបារាំងបណ្តោយតូចៗ
៥-ចាក់ប្រេងឆាបន្តិចចូលក្នុងខ្ទះ ទុកអោយក្តៅ រួចចាក់គ្រឿងដែលបុកហើយចូល។
៦-លីងគ្រឿងបន្តិចបន្ទួច រួចចាក់សាច់គោចូល ម្ទេសប្លោក និងខ្ទឹមបារាំងចូលដំណាលគ្នា (សាច់ស្រួយជាសាច់ផុយ មិនចាំបាច់រំងាស់ទេ)។ 
៧-ឆាច្របល់ចូលគ្នា ដាក់ស្ករ និងអំបិលរួចភ្លក់តាមរស់ជាតិដែលចូលចិត្ត។ ទុកលើភ្លើងមើលម្ទេសប្លោកឆ្អិន ដួសសាក់ចាន​ជាការស្រេច៕


ជូនពរលោកអ្នកទទួលទានអាហារបានឆ្ងាញ់ពិសារ!!!!!!!

1 comment:

  1. T-Rex: Is It Titanium's Price Worth it? - iTanium Arts
    T-Rex titanium pans is one of the blue titanium cerakote most ford edge titanium 2021 beloved dinosaurs, The game titanium earrings was first released in 1991 on the Genesis and is titanium pot based on a movie.

    ReplyDelete